របៀបធ្វើ ញាំល្ហុងស្បែកជ្រូក


របៀបធ្វើ ញាំល្ហុងស្បែកជ្រូក

គ្រឿងផ្សំ
- ល្ហុង៥ខាំ (ឈួសជាសរសៃៗ)
- ស្បែកជ្រូក ៤ខាំ
- ម្សៅស៊ុប ១ស្លាបព្រាបាយ
- ខ្ទឹមបារាំង ៥០ក្រាម (បកសម្បកចាស់ចេញ ពុះជាពីរ)
- គល់ស្លឹកគ្រៃ ៤០ក្រាម (ដំអោយបែក កាត់វែងៗ)
- ទឹកត្រី ៤០មីលីលីត្រ
- ទឹកក្រូចឆ្មារ ៣៥មីលីលីត្រ
- ស្ករ ៥៥ក្រាម
- ខ្ទឹមស ២០ក្រាម (ចិញ្រ្ចាំ)
- ម្ទេស ១៥ក្រាម (ហាន់ល្អិតៗ)
- ស្លឹកជី (ជីញាំគ្រប់មុខ)



វិធីធ្វើ
- ដាំទឹកអោយពុះ ដាក់ម្សៅស៊ុប ខ្ទឹមបារាំង គល់ស្លឹកគ្រៃ និងស្បែកជ្រូកស្ងោអោយឆ្អឹន និងផុយសឹមស្រង់ចេញរួចហាន់ជាសរសៃៗតូចៗល្មម។
- រួចធ្វើទឹកត្រីៈ ដាក់ទឹកត្រី ទឹកក្រូចឆ្មារ ស្ករ ខ្ទឹមស និងម្ទេស(អាចដាក់ទឹកឆ្អិនថែមបាន)ច្របល់ចូលគ្នាអោយសព្វល្អ ភ្លក្សរសជាតិតាមចំនូលចិត្ត។
-ដាក់ស្លឹកជី ល្ហុង ស្បែកជ្រូក រួចស្រូបទឹកត្រីដែលធ្វើរួចចូល ច្របល់តិចៗអោយសព្វជាការស្រេច៕
អាចបន្ថែមសណ្តែកដីលីង កំពិលស្ងោ ឬបង្គារក្រៀមតាមការចូលចិត្ត
របៀបធ្វើពីៈ ៚Madam Ta