វិធីធ្វើបង្កងរំលីងម្ទេស
១-គ្រឿងផ្សំ
- បង្កង ១០-១២ក្បាល (ធ្វើស្អាត)
- ខ្ទឹមសចិញ្ច្រាំ ៥០ក្រាម
- ម្ទេសចិញ្ច្រាំ ៣០ក្រាម
- ស្លឹកខ្ទឹមហាន់ល្អិតៗ ២០ក្រាម
- ស្ករស ១ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ប្រេងឆា ៣ស្លាបព្រាបាយ
- ម្សៅ និងប្រេង សម្រាប់បំពងបង្កង។
១.យកបង្កងប្រឡាក់ជាមួយម្សៅ រួចយកទៅដាក់បំពងអោយឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយឡែក
២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមសចិញ្រ្ចាំចូល រំលីងអោយឈ្ងុយ រួចដាក់ម្ទេសចិញ្ច្រាំចូល រំលីងចូលគ្នាអោយក្រៀមបន្តិច ហើយដាក់ស្ករស អំបិល និងទឹកស៊ីអ៊ីវចូល ឆាច្របល់ចូលគ្នាអោយសព្វ
៣.បន្ទាប់មកដាក់បង្កងបំពងចូល ឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ស្លឹកខ្ទឹមហាន់ចូល ឆាច្របល់ចូលគ្នាទៀត ហើយដួសដាក់ចានជាការស្រេច។





Facebook & YouTube